Home
Post Detail

Mahrez ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​នឹង​ចូល​រួម​ជាមួយ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត

យោង​តាម​អ្នក​សារព័ត៌មាន David Ornstein ខ្សែ​ស្លាប Riyad Mahrez នឹង​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ahli។

Mahrez ក្លាយ​ជា​កីឡាករ​ម្នាក់​ទៀត​

 

បើ​តាម​ប្រភព​ដដែលMahrez បាន​ព្រមព្រៀង​ចូល​រួម Al Ahli ហើយ ឯ Manchester City ក៏​ព្រម​ដែរ​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៣០ លាន​ផោន។ កីឡាករ​វ័យ ៣២ ឆ្នាំ​នឹង​ចុះ​កុងត្រា​រយៈ​ពេល ៣​ឆ្នាំ​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។

Al Ahli នឹង​ប្រកាស​ការ​ផ្ទេរ​នេះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Mahrez បាន​ផ្ទេរ​ចូល​មក Man City កាល​ពី​ឆ្នាំ ២០១៨។ កីឡាករ​លេង​សរុប ២៣៦ ប្រកួត និង​ស៊ុត​ចូល ៧៨ គ្រាប់។

Mahrez គឺ​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​ទើប​ចេញ​ពី​អឺរ៉ុប​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នា​ពេល​ថ្មី​ៗ​នេះ ។ កន្លង​ទៅ​មាន​កីឡាករ​ល្បីៗ​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ​ដូច​ជា Cristiano Ronaldo កីឡាករ N’Golo Kante និង​ខ្សែ​ប្រយុទ្ធKarim Benzema ជា​ដើម៕